លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tengku Datuk Seri Utama Zafrul Tengku Abdul Aziz រដ្ឋមន្រ្តីក្រសួងវិនិយោគ ពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ីនិងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ចូហូ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ សហព័ន្ធម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tengku Datuk Seri Utama Zafrul Tengku Abdul Aziz រដ្ឋមន្រ្តីក្រសួងវិនិយោគ ពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ីនិងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍ និងសម្តែងការគាំទ្រលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនិងការងារអាទិភាពប្រចាំឆ្នាំក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២៥ របស់ម៉ាឡេស៊ី។ ឆ្លៀតក្នុងឱកាសនោះផងដែរ ភាគីទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការបង្កើតគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការហាឡាល់ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ម៉ាឡេស៊ី ជាដើម សំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

- - -

(Johor, Malaysia): On the afternoon of Thursday, 27 February 2025, in Johor, Malaysia, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister for Cambodia, met with His Excellency Tengku Datuk Seri Utama Zafrul Tengku Abdul Aziz, Minister of Investment, Trade, and Industry of Malaysia and Chair of the 2025 ASEAN Economic Ministers’ Meeting.

During the meeting, Her Excellency Minister welcomed and expressed strong support for Malaysia’s Priority Economic Deliverables (PEDs) and annual priorities under Malaysia ASEAN Chairmanship in 2025.

Both sides also explored opportunities to enhance bilateral trade cooperation, including the possibility to establish Joint Trade Committee (JTC), collaboration on halal, and the creation of a Cambodia-Malaysia Special Economic Zone, among others.

https://s2.moc.gov.kh/mocspace/mocspace_1740984460926.jpg
https://s2.moc.gov.kh/mocspace/mocspace_1740984460912.jpg
https://s2.moc.gov.kh/mocspace/mocspace_1740984460851.jpg
https://s2.moc.gov.kh/mocspace/mocspace_1740984460948.jpg