ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំថ្នាក់តំបន់ ស្តីពី “ការពង្រឹងបណ្តាញមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs Network)” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន(JPO) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំថ្នាក់តំបន់ ស្តីពី “ការពង្រឹងបណ្តាញមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs Network)” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន(JPO) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកនៃបណ្តាញមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs Network) រួមមានប្រទេស ថៃ វៀតណាម ម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ទ្បាវ ហ្វីលីពីន ព្រុយណេ និងកម្ពុជា ផងដែរ។

តាមរយៈការបញ្ជាក់របស់ ឯកឧត្តមទីប្រឹក្សាក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថាកិច្ចប្រជុំនេះរៀបចំទ្បើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃបណ្តាញមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍អាស៊ាន តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍រវាងបណ្តាប្រទេសដែលបានចូលរួមទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលបានសហការ និងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីរៀបចំ កិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើ។

ក្នុងឱកាសនោះ លោក អាន់ដ្រូ ហ្សាកកូស្គី ប្រធានផ្នែកគាំពារបច្ចេកវិទ្យា និងនវានុវត្តន៍របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) ក៏បានថ្លែងអំណរគុណចំពោះនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកិច្ចប្រជុំខាងលើ ដែលជាគុណប្រយោជន៍ដ៏សំខាន់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងស្វែងរកធាតុចូលបន្ថែមដើម្បីអភិវឌ្ឍ TISCs Network៕

https://s2.moc.gov.kh/mocspace/mocspace_1740985006158.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006724.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006519.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006521.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006813.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985005975.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006268.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006814.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985005596.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985005858.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985005926.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006273.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006318.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006269.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006012.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006379.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006378.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006070.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006906.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985006494.jpg