លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣១ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(រដ្ឋចូហូ, ម៉ាឡេស៊ី)៖ នាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៣១ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ការងារអាទិភាពប្រចាំឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសមារណកម្មសេដ្ឋកិច្ចអាស៊ាន បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន និងបញ្ហាផ្សេងៗ។

- - -

Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister for Cambodia, led Cambodia’s delegation to participate in the 31st ASEAN Economic Ministers’ Retreat (31st AEM Retreat) in Johor, Malaysia

(Johor, Malaysia): On 28 February 2025, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister for Cambodia, led Cambodia’s delegation to participate in the 31st ASEAN Economic Ministers’ Retreat (31st AEM Retreat) in Johor, Malaysia.

This meeting, hosted under Malaysia’s 2025 ASEAN Chairmanship, aimed to review progress and discuss key agenda items concerning ASEAN economic integration. These included the Priority Economic Deliverables (PEDs) for Malaysia’s ASEAN Chairmanship, the Annual Priorities for 2025, progress in ASEAN economic integration, the status of signing and ratification of relevant ASEAN economic agreements, the current status of various trade agreement negotiations, and other related matters.

https://s2.moc.gov.kh/mocspace/mocspace_1740985458671.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985458723.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985459178.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985458839.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985459042.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985459176.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985458981.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985458983.jpg
https://s2.moc.gov.kh/mocspace/mocspace_1740985459044.jpg