(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធស្វាយចន្ទីកម្ពុជា តំណាងដោយ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន Control Union (Cambodia) Co., Ltd. តំណាងដោយ លោក Dilum Wijenayaka ក្នុងកំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
អនុស្សរណៈនេះ មានគោលបំណងសហការគ្នាដើម្បីកែលម្អសុវត្ថិភាពចំណីអាហារអន្តរជាតិប្រព័ន្ធគ្រប់គ្រង និងវិញ្ញាបនប័ត្របន្ថែមតម្លៃសម្រាប់សមាជិកសហព័ន្ធស្វាយចន្ទីកម្ពុជា។
---
His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, presides over the Signing Ceremony of the Memorandum of Understanding between the Cambodia Cashew Federation and Control Union (Cambodia) Co., Ltd. in Siem Reap
...
(Siem Reap): On Friday morning, February 28, 2025, at the Siem Reap Department of Commerce, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, presided over the Signing Ceremony of the Memorandum of Understanding between the Cambodia Cashew Federation, represented by Mr. An Dara, President of the Cambodia Cashew Federation,and Control Union (Cambodia) Co., Ltd., represented by Mr. Dilum Wijenayaka, during the 18th Khmer Product and Fruit and Vegetable Expo in Siem Reap Province.
This Memorandum aims to collaborate in improving international food safety, management systems, and value-added certifications for members of the Cambodia Cashew Federation.





