(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងរាយការណ៍ និងទទួលអនុសាសន៍ណែនាំរបស់លោកជំទាវរដ្ឋមន្ត្រី។


