លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីតាមដានអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាន និងរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីសមិទ្ធផលការងារដែលនាយកដ្ឋានសម្រេចបាន ព្រមទាំងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារដែលត្រូវបន្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាន ជាច្រើនរូប។

https://s2.moc.gov.kh/mocspace/mocspace_1741075924446.jpg
https://s2.moc.gov.kh/mocspace/mocspace_1741075924497.jpg
https://s2.moc.gov.kh/mocspace/mocspace_1741075924481.jpg
https://s2.moc.gov.kh/mocspace/mocspace_1741075924516.jpg