(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ នៅ The Penthouse Residence ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនផលិតស្រា និងគ្រឿងស្រវឹងអន្ដរជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងទំនិញក្លែងក្លាយ និងការកំណត់លក្ខខណ្ឌប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។
- - -
(Phnom Penh): On the evening of Wednesday, 5 March 2025, at The Penthouse Residence, His Excellency BUON Sarakmony, Secretary of State of Commerce, received a courtesy call from delegations of the Asia Pacific International Wine and Spirit Alliance (APISWA) to discuss work related to combating counterfeit goods and setting conditions for alcohol consumption.







