(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប.រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមសិក្ខាសាលាបច្ចេកទេសនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ីលើកទី២២
២- របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារទាក់ទងនឹងវិស័យដំឡូងមី
៣- របាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំថ្នាក់តំបន់ ស្តីពី “ការពង្រឹងបណ្តាញមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs Network)”
៤- របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
៥- របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
៦- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពត
៧- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម
៨- បញ្ហាផ្សេងៗ។
- - -
His Excellency OK Boung, Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 6 March 2025, at the Ministry of Commerce, His Excellency OK Boung, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting, which was attended by the ministry's leaders, directors-general, directors of departments, directors of provincial departments, and other officials.
The weekly meeting covered the following agendas:
1. Brief report on the results of the technical workshop of the 22nd Asian Water Council Board of Directors meeting.
2. Brief report on the results of the meeting related to the cassava sector.
3. Brief report on the results of the regional meeting on “Strengthening the Technology and Innovation Support Centers (TISCs Network)”.
4. Brief report of the General Directorate of International Trade.
5. Brief report of the General Directorate of Trade Promotion.
6. Brief report of the Kampot Provincial Department of Commerce.
7. Brief report of the Kampong Cham Provincial Department of Commerce.
8. Other matters.



















