ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបពាណិជ្ជកម្ម កម្ពុជា-ថៃ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជំនួបពាណិជ្ជកម្ម កម្ពុជា-ថៃ (Cambodia-Thailand Business Matching) ដែលមានការចូលរួមពីលោកស្រី Ek-on Khunacharoeun ភារធារីស្តីទីនៃស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិស័យឯកជនកម្ពុជា និងថៃ ជិត ៣០០ រូប។

កម្មវិធីជំនួបពាណិជ្ជកម្មនេះ រៀបចំដោយក្រសួងពាណិជ្ជកម្មថៃ សហការជាមួយស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីស្វែងរក និងពង្រីកទីផ្សារជូនផលិតករ និងពាណិជ្ជករពាក់ព័ន្ធនឹងផលិតផលថែរក្សាសុខភាព និងសម្រស់ ជាពិសេសសម្របសម្រួលស្វែងរកដៃគូអាជីវកម្មរវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃ។

ជំនួបពាណិជ្ជកម្មនេះ មានការចូលរួមពីវិស័យឯកជន កម្ពុជាចំនួន ៧១ ក្រុមហ៊ុន និង ៣ សមាគម ព្រមទាំងវិស័យឯកជនថៃចំនួន ៣៨ ក្រុមហ៊ុន។

---

His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, chaired the Cambodia-Thailand Business Matching

(Phnom Penh): On the morning of Thursday, 6 March 2025, at Raffles Hotel Le Royal, Phnom Penh, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce chaired the Cambodia-Thailand Business Matching “Health and Beauty Products,” which was attended by Ms. Ek-on Khunacharoeun, Chargé d'Affaires ad interim of the Royal Thai Embassy, Phnom Penh, Cambodia, as well as many private sector representatives from Cambodia and Thailand.

This business matching is organized by the Ministry of Commerce of Thailand in collaboration.with the Royal Thai Embassy in Cambodia, with the main objective of exploring and expanding markets for producers and businesses related to health and beauty products. Specifically, it aims to facilitate finding business partners between Cambodian and Thai entrepreneurs.

This business matching was attended by 71 Cambodian companies and 3 associations, as well as 38 Thai companies.