ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងសកម្មភាពមួយចំនួននៅក្នុងខែមីនា ឆ្នាំ២០២៥ របស់ក្រុមការងារជំរុញការនាំចេញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ និងសកម្មភាពមួយចំនួននៅក្នុងខែមីនា ឆ្នាំ២០២៥ របស់ក្រុមការងារជំរុញការនាំចេញ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញ។

ក្នុងឱកាសនោះ ក្រុមការងារបានជម្រាបជូនអំពីវឌ្ឍនភាពការងារ និងសកម្មភាពសំខាន់ៗដែលក្រុមការងារកំពុងបន្តអនុវត្ត តាមរយៈការរៀបចំ និងការចូលរួមព្រឹត្តិការណ៍សំខាន់ៗ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅជំរុញបង្កើនសមត្ថភាពអ្នកផ្គត់ផ្គង់ និងការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

https://s2.moc.gov.kh/mocspace/mocspace_1741411379995.jpg
https://s2.moc.gov.kh/mocspace/mocspace_1741411380147.jpg
https://s2.moc.gov.kh/mocspace/mocspace_1741411380014.jpg
https://s2.moc.gov.kh/mocspace/mocspace_1741411380127.jpg
https://s2.moc.gov.kh/mocspace/mocspace_1741411380169.jpg