លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម អគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងមន្ត្រីពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យលើកម្រងសំណួរដែលទទួលបានពីសមាជិក WTO អំពីរបបពាណិជ្ជកម្ម និងគោលនយោបាយថ្មីៗរបស់កម្ពុជា ជាមួយនឹងចម្លើយដែលទទួលបានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ នៅថ្ងៃទី២៦ និង២៨ ខែមីនា​ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

https://s2.moc.gov.kh/mocspace/mocspace_1741853131655.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853131694.jpg