ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជេីញចូលរួមកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យវឌ្ឍនភាពចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ នៃការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០១៧-២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមនិងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បានអញ្ជេីញចូលរួមកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យវឌ្ឍនភាពចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ នៃការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០១៧-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងមន្ត្រីបច្ចេកទេស នៃគណៈកម្មការពិនិត្យ តាមដាន និងវាយតម្លៃការរអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០១៧-២០២៥ ផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដេីម្បីផ្ទៀងផ្ទាត់ទិន្នន័យនៃរបាយការណ៍នៃការអនុវត្តោលនយោបាយបន្ទាប់ពីទទួលបានធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធរួចមក។

https://s2.moc.gov.kh/mocspace/mocspace_1742546566169.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546566117.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546566094.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546566123.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546566140.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546566241.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546566178.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546566268.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546566235.jpg