លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ឺហ្គិម៉ូតុ (Kazumi SUGIMOTO) សមាជិកសភា និងជាអគ្គនាយកការិយាល័យអន្តរជាតិ នៃគណបក្សនវានុវត្តន៍ជប៉ុន (Japan Innovation Party) ដែលអមដោយឯកឧត្តម Koichiro Ichimura សមាជិកសភា (Diet Member) និងជាអតីតអនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ និងសហការី ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន និងពង្រីកសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(តូក្យូ, ជប៉ុន)៖ នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ឺហ្គិម៉ូតុ (Kazumi SUGIMOTO) សមាជិកសភា និងជាអគ្គនាយកការិយាល័យអន្តរជាតិ នៃគណបក្សនវានុវត្តន៍ជប៉ុន (Japan Innovation Party) ដែលអមដោយឯកឧត្តម Koichiro Ichimura សមាជិកសភា (Diet Member) និងជាអតីតអនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ និងសហការី ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ជប៉ុន និងពង្រីកសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ។

តាមរយៈជំនួបនេះ ប្រតិភូសមាជិកសភា បានស្វែងយល់កាន់តែច្បាស់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក៏ដូចជាវឌ្ឍនភាពការងារ នៃការរៀបចំពន្លាជាតិកម្ពុជា និងការចូលរួមរបស់កម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ។ សមាជិកសភាជប៉ុន នឹងជួយជំរុញវិស័យឯកជនជប៉ុន និងអ្នកវិនិយោគជប៉ុន ឱ្យទៅកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមក្នុងការពិនិត្យលទ្ធភាពដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា លើវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃម្ហូបអាហារ រោងចក្រគ្រឿងបន្លាស់អេឡិកត្រូនិច វិស័យថាមពល វិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងសេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផងដែរ។

ក្នុងនោះដែរ ឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងរៀបចំឱ្យមានជាសារវីដេអូខ្លី ដើម្បីចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដោយ ឯកឧត្តមឯកអគ្គរាជទូត នឹងរៀបចំបញ្ជូនសារវីដេអូនេះ ទៅប្រតិភូសមាជិកសភាជប៉ុន នាសប្តាហ៍ក្រោយ ដើម្បីធានាឱ្យយុទ្ធនាការផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅបានឆាប់បំផុត ក្នុងទិសដៅជំរុញប្រជាជនជប៉ុន ប្រជាជនខ្មែរ និងភ្ញៀវអន្តរជាតិ ឱ្យចូលរួមគាំទ្រ និងទស្សនាពិព័រណ៍ពិភពលោក ២០២៥ អូសាកានេះ បានច្រើនកុះករ។

---

(Tokyo, Japan): On the afternoon of Wednesday, 19 March 2025, Mr. SIN Saray, Commercial Attaché to Cambodian Embassy in Japan, accompanied His Excellency TUY Ry, Ambassador of Cambodia to Japan, to meet and discuss with His Excellency Kazumi SUGIMOTO, the Member of the House of Representatives and Director General of International Bureau of the Japan Innovation Party, accompanied by His Excellency Koichiro Ichimura, Member of the House of Representatives (Diet Member) and former Vice-Minister of Land, Infrastructure, Transport and Tourism, and colleagues, focused on strengthening bilateral relations between Cambodia and Japan and enhancing further trade and investment promotion activities between the two countries through the participation in the World Expo 2025 Osaka, Kansai.

Through this meeting, the delegation of parliamentarians learned more about the potential and investment opportunities in Cambodia, as well as the progress of the Cambodia Pavilion’s setup and Cambodia's participation in the World Expo 2025 Osaka, Kansai. The Japanese parliamentarians will help encourage the Japanese private sector and Japanese investors to conduct a study visit to Cambodia to learn more the feasibility of investing in Cambodia, in the agro-industrial sector, food processing industry, electronic spare parts factories, energy sector, public works and transportation sector, as well as tourism-related services.

In addition, His Excellency Ambassador expressed his full support for the project of a short video message preparation, to promote the World Expo 2025 Osaka, Kansai. His Excellency Ambassador is ready to send a short video message to the delegation of Japanese parliamentarians next week to ensure that this promotion campaign is carried out as soon as possible with the aim of encouraging Japanese people, Cambodian people and international visitors to support and visit World Expo 2025 Osaka, Kansai in large numbers.

https://s2.moc.gov.kh/mocspace/mocspace_1742546969155.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546968953.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546968956.jpg
https://s2.moc.gov.kh/mocspace/mocspace_1742546969035.jpg