ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Sinomach Hainan Development Co.,Ltd ដែលមកពីខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Sinomach Hainan Development Co.,Ltd ដែលមកពីខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចជំនួបនេះ សម្របសម្រួលដោយសហគ្រាសផលិតគ្រាប់ស្វាយចន្ទីកម្ពុ ណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក (KAMPU NUTS AGRO PRODUCT CO., LTD) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងគណៈប្រតិភូពីក្រុមហ៊ុន Sinomach Hainan Development Co.,Ltd ជាច្រើនរូប។

តាមការបញ្ជាក់របស់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹង កិច្ចជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគទៅលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅព្រះរាជាណាចក្រកម្ពុជា ដែលអាចឈានដល់ការផ្គត់ផ្គង់កសិផលិតផលទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន។

https://s2.moc.gov.kh/mocspace/mocspace_1744013505253.jpg
https://s2.moc.gov.kh/mocspace/mocspace_1744013505265.jpg
https://s2.moc.gov.kh/mocspace/mocspace_1744013505368.jpg
https://s2.moc.gov.kh/mocspace/mocspace_1744013505194.jpg
https://s2.moc.gov.kh/mocspace/mocspace_1744013505244.jpg
https://s2.moc.gov.kh/mocspace/mocspace_1744013505241.jpg
https://s2.moc.gov.kh/mocspace/mocspace_1744013505374.jpg