ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ការដាក់លក់ផលិតផលខ្មែរ នៅតាមបណ្តាលស្ថានីយប្រេងឥន្ធនៈភីធីធី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ នៅស្ថានីយប្រេងឥន្ធនៈភីធីធី ផ្តៅជុំ២ (ស្គន់) ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ការដាក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក មន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ភីធីធី (ខេមបូឌា) ជាច្រើនរូប។

កម្មវិធីនេះរៀបចំឡើងក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ ដែលបានចុះហត្ថលេខារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនក្រុមហ៊ុន ភីធីធី (ខេមបូឌា) កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលបំណងជំរុញលើកកម្ពស់កេរ្តិ៍ឈ្មោះ និងការប្រើប្រាស់ផលិតផលខ្មែរ ទីផ្សារក្នុងស្រុក និងសេដ្ឋកិច្ចមូលដ្ឋាន។

ការដាក់លក់ផលិតផលខ្មែរត្រូវបានធ្វេីឡេីងនៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន ៣០ទីតាំង នៅតាមបណ្តារាជធានី-ខេត្ដ ចំនួន១៩ រួមមាន ៖ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពត កំពង់ឆ្នាំង ព្រះសីហនុ ពោធិ៍សាត់ តាកែវ សៀមរាប ស្ទឹងត្រែង ព្រៃវែង ក្រចេះ ស្វាយរៀង កំពង់ស្ពឹ កំពង់ធំ កណ្តាល ត្បូងឃ្មុំ និងកោះកុង ដោយដាក់លក់ផលិតផលខ្មែរដូចជា៖ អាហារសម្រន់ បង្អែម ភេសជ្ជៈ ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រី សាច់ ជាដើម។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មមានជំនឿយ៉ាងមុតមាំថា សាធារណជននឹងអញ្ជើញចូលរួមគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរទាំងអស់គ្នា ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។

- - -

His Excellency KEM Sithan, Permanent Secretary of the Ministry of Commerce, presided over the official launching ceremony of the “Sale of Khmer Products at PTT Station”

(Kampong Cham): On the morning of Sunday, 6 April 2025, at the PTT Station Phdao-Chum 2, His Excellency KEM Sithan, Permanent Secretary of the Ministry of Commerce, and high representative of Her Excellency CHAM Nimul, Minister of Commerce, presided over the official launching ceremony of the “Sale of Khmer Products at PTT Station”, which was attended by leaders and officials of the Ministry of Commerce, as well as the representative​ of the Kampong Cham Province Governor and PTT (Cambodia).

This program was organized under the Memorandum of Understanding on Cooperation to Promote and Increase the Sales of Cambodian Products, signed between the Ministry of Commerce and PTT (Cambodia) on January 17, 2025, by assisting with the sale of Cambodian products at PTT stations, aiming to promote the reputation and consumption of Cambodian products.

The sale of Khmer products are available every Friday, Saturday and Sunday from 8:00 am to 5:00 pm at 30 PTT stations in 19 capital-provinces, including: Phnom Penh, Banteay Meanchey, Battambang, Kampong Cham, Kampot, Kampong Chhnang, Preah Sihanouk, Pursat, Takeo, Siem Reap, Steung Treng, Prey Veng, Kratie, Svay Rieng, Kampong Speu, Kampong Thom, Kandal, Tboung Khmum, and Koh Kong, selling Cambodian products such as snacks, desserts, beverages, seasonal fruits, souvenirs, handmade items, vegetables, fish, meat, etc.

In this regard, the Ministry of Commerce firmly believes that the public will join in supporting and promoting the use of Cambodian products to promote of national economy.

https://s2.moc.gov.kh/mocspace/mocspace_1744110219671.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219535.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219488.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219632.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219590.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219665.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219692.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219601.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219918.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219681.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219864.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110219611.jpg