លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីសម្ពោធព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅបរិវេណមាត់ទន្លេខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(តាកែវ)៖ នារសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីសម្ពោធព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅបរិវេណមាត់ទន្លេខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍បុណ្យទន្លេនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដោយបានដាក់តាំងបង្ហាញនូវកសិផល ផលិតផល និងការរៀបចំកម្មវិធីកម្សាន្តជាច្រើន ជូនសាធារណជនចូលទស្សនា។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំស្តង់រួមតាំងបង្ហាញផលិតផលដែលមានសក្តានុពលជាច្រើនប្រភេទ ជាពិសេសផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិ៕

https://s2.moc.gov.kh/mocspace/mocspace_1744272794302.jpg
https://s2.moc.gov.kh/mocspace/mocspace_1744272794001.jpg
https://s2.moc.gov.kh/mocspace/mocspace_1744272794146.jpg