(កាណាហ្កាវ៉ា, ជប៉ុន)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលសកម្មភាពរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ សំដៅបន្តប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ លោក Takashi Okami ប្រធានក្រុមហ៊ុន Kojima Holdings Co., Ltd. លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាស៊ូហ្គី និងលោក Kusunoki Rissei ប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី បានរៀបចំតុបតែងបានយ៉ាងល្អ និងមានភាពទាក់ទាញ ដោយបានដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ ព្រមទាំងផ្តល់នូវព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន វិនិយោគិន និងប្រជាជនជប៉ុន។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលពាណិជ្ជកម្មឱ្យបន្តរៀបចំសកម្មភាពនានាដែលផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេស ឯកឧត្តមបានស្នើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ជប៉ុន ជំនួបពាណិជ្ជកម្ម និងជួយសម្របសម្រួលជូនវិនិយោគិន និងធុរជនជប៉ុន ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា៕
---
His Excellency Seang Thay, Secretary of State of Commerce, lead a delegation of the Ministry of Commerce to inspect the location of the Cambodian Private Commercial Center in Atsugi, Kanagawa Prefecture, Japan.
...
(Kanagawa, Japan): On the morning of Friday, 18 April 2025, His Excellency SEANG Thay, Secretary of State of the Ministry of Commerce, led a delegation of the Ministry of Commerce to inspect the location of the Cambodian Private Commercial Center in Atsugi, Kanagawa Prefecture, Japan to to update and review the activities of the above-mentioned commercial center to continue operating for the next 3 years.
On that occasion, His Excellency Secretary of State and the delegations met with Mr. Takashi Okami, Director of Kojima Holdings Co., Ltd., Ms. Machiko Kosugi, Head of the Cambodian Private Commercial Center in Atsugi, and Mr. Kusunoki Rissei, Chairman of the Cambodia Community in Japan.
His Excellency the Secretary of State mentioned that the Cambodian Private Commercial Center in Atsugi City is well-decorated and attractive, displaying Cambodian products and playing an important role in providing information about Cambodia’s trade, investment, tourism and culture to Japanese businessmen, investors and the Japanese people.
In addition, His Excellency the Secretary of State also highly appreciated the efforts of the Commercial Center, which has contributed in promoting trade and investment between Cambodia and Japan, and encouraged the Commercial Center to continue organizing activities that promote Cambodia’s potential. In particular, His Excellency requested that the Commercial Center cooperate with the Ministry of Commerce to organize Cambodia-Japan Business and Investment Forums, business matching and help facilitate Japanese investors and businessmen who wish to invest in Cambodia.
















