ឯកឧត្តម ឡុង កែមវិចិត្រ ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ប៉េណាំង, ម៉ាឡេស៊ី) ៖ នាថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋប៉េណាំង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២/៥៦ (SEOM2/56)។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ច ការងារអាទិភាពប្រចាំឆ្នាំ២០២៥ បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន័សេដ្ឋកិច្ចអាស៊ានក៏ដូចជា វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ផងដែរ។

---

(Penang, Malaysia): On 21 to 22 April 2025 in Penang, Malaysia, His Excellency LONG Kemvichet, Director-General of International Trade and Senior Economic Official (SEOM) Lead for Cambodia, led Cambodia’s delegation to attend the 2nd ASEAN Senior Economic Officials’ Meeting (SEOM2/56).

This meeting was hosted under the 2025 ASEAN Chairmanship of Malaysia to review progress and discuss key agenda items concerning ASEAN economic integration. These included the Priority Economic Deliverables (PEDs) for Malaysia's ASEAN Chairmanship, the Annual Priorities for 2025, the current status of the signing and ratification of relevant agreements under the ASEAN Economic Community Pillar, as well as the progress of various free trade agreement negotiations.

https://s2.moc.gov.kh/mocspace/mocspace_1745396801317.jpg
https://s2.moc.gov.kh/mocspace/mocspace_1745396801415.jpg
https://s2.moc.gov.kh/mocspace/mocspace_1745396801462.jpg
https://s2.moc.gov.kh/mocspace/mocspace_1745396801326.jpg
https://s2.moc.gov.kh/mocspace/mocspace_1745396801305.jpg
https://s2.moc.gov.kh/mocspace/mocspace_1745396801503.jpg
https://s2.moc.gov.kh/mocspace/mocspace_1745396801528.jpg
https://s2.moc.gov.kh/mocspace/mocspace_1745396801360.jpg
https://s2.moc.gov.kh/mocspace/mocspace_1745396801403.jpg