(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia) បានចូលរួមកិច្ចប្រជុំលើកទី១៨ នៃក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកភាពអាស៊ានរបស់ប្រទេសទីម័រខាងកើត។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ (១) វឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ចូលជាសមាជិកភាពអាស៊ានពេញលេញរបស់ទីម័រខាងកើត (២) ការចូលរួមរបស់ទីម័រខាងកើតក្នុងកិច្ចប្រជុំ និងសកម្មភាពនានាក្នុងក្របខណ្ឌអាស៊ាន និង (៣) ការកសាងសមត្ថភាពសម្រាប់ទីម័រខាងកើត។
---
(Kuala Lumpur, Malaysia): On April 29, 2025, in Kuala Lumpur, Malaysia, His Excellency LONG Kemvichet, Director General of International Trade and Senior Economic Official (SEOM) Lead for Cambodia, attended the 18th ASEAN Coordinating Council Working Group on Timor-Leste’s application for ASEAN membership.
This meeting, hosted under Malaysia’s 2025 ASEAN Chairmanship, aimed to review progress and discuss key agenda items. These included: (1) Progress on the implementation of the Roadmap for Timor-Leste’s full membership in ASEAN; (2) Timor-Leste’s participation in ASEAN meetings and activities; and (3) Capacity building for Timor-Leste.





