លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី "វេទិការធុរកិច្ចកម្ពុជា-ចិន" ក្រោមប្រធានបទ "Investment Opportunities in Cambodia's Hotels" ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងបណ្តាក្រសួង-ស្ថាប័ន និងសមាគមនានា ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La ភ្នំពេញ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី "វេទិការធុរកិច្ចកម្ពុជា-ចិន" ក្រោមប្រធានបទ "Investment Opportunities in Cambodia's Hotels" ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងបណ្តាក្រសួង-ស្ថាប័ន និងសមាគមនានា ជាច្រើនរូប។

វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនឱកាសទំនាក់ទំនង និងការផ្សព្វផ្សាយកាន់តែទូលាយពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងប្រទេស ជូនដល់ភាគីចិន ព្រមទាំងជាការផ្ដល់ឱកាសជូនដល់ភាគីចិន បានបង្ហាញចំណាប់អារម្មណ៍ចំពោះការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការចូលរួមលើកស្ទួយវិស័យទេសចរណ៍ សណ្ឋាគារ និងវិស័យពាក់ព័ន្ធទាំងអស់នៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញពីការប្ដេជ្ញាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្ម ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាចិន កាន់តែច្រើន ព្រមទាំងលើកឡើងពីសក្ដានុពលនៃការធ្វើពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជាជូនដល់ភាគីចិន។

https://s2.moc.gov.kh/mocspace/mocspace_1746079051859.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079052249.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079052105.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079052250.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079051907.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079051420.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079051654.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079052048.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079071428.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079052044.jpg