ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសស្ដីពីការតភ្ជាប់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងការបង់កម្រៃសេវាលើការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន តាមកម្មវិធី Mini App របស់ប្រព័ន្ធធនាគារដៃគូ ព្រមទាំងពិភាក្សាការងារអំពីការធ្វើ Automation ដែលមានវត្តមានអញ្ជើញចូលរួមពីតំណាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសស្ដីពីការតភ្ជាប់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងការបង់កម្រៃសេវាលើការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន តាមកម្មវិធី Mini App របស់ប្រព័ន្ធធនាគារដៃគូ ព្រមទាំងពិភាក្សាការងារអំពីការធ្វើ Automation ដែលមានវត្តមានអញ្ជើញចូលរួមពីតំណាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១.រៀបចំឱ្យមានការទូទាត់កម្រៃសេវាតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងបង់កម្រៃសេវាទទួលពាក្យស្នើសុំអនុវត្តដីការក្សាការពារ តាមរយៈកម្មវិធី Mini App របស់ធនាគារ ABA

២.ការបន្ថែមមុខងារក្នុងប្រព័ន្ធ ដើម្បីបញ្ជាក់ព័ត៌មានរបស់ក្រុមហ៊ុនជាមួយធនាគារ ឱ្យមានភាពងាយស្រួលក្នុងការបង្កើតគណនីសហគ្រាស-ក្រុមហ៊ុន បានឆាប់រហ័ស

៣.ការបន្ថែមមុខងារក្នុងប្រព័ន្ធ ដើម្បីអាចធ្វើការកែប្រែទ្រង់ទ្រាយពីសហគ្រាសឯកបុគ្គល ទៅក្រុមហ៊ុនមូលធនបាន

៤.ការបន្ថែមមុខងារក្នុងប្រព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ព័ត៌មានម្ចាស់សហគ្រាស-ក្រុមហ៊ុន មុននឹងធ្វើការចុះបញ្ជីពាណិជ្ជកម្ម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យក្រុមការងារគ្រប់ភាគីទាំងអស់ ខិតខំក្នុងការធ្វើទំនើបកម្មបន្ថែម ដើម្បីសម្រួលនីតិវិធីស្មុគស្មាញក្នុងការចុះបញ្ជីពាណិជ្ជកម្ម និងការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ឱ្យកាន់តែប្រសើឡើង។

https://s2.moc.gov.kh/mocspace/mocspace_1746079240470.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079240125.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079240496.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079240308.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079240408.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079240298.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079240672.jpg
https://s2.moc.gov.kh/mocspace/mocspace_1746079240471.jpg