លោកជំទាវ ចម និម្មល រដ្ឋមន្តី ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអាហារពេលល្ងាច ទទួលស្វាគមន៍គណៈប្រតិភូកម្មសិទ្ធិបញ្ញាអាស៊ាននិងដៃគូ សមាជិកគណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(សៀមរាប)៖ នាល្ងាចថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប លោកជំទាវ ចម និម្មល រដ្ឋមន្តី ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអាហារពេលល្ងាច ទទួលស្វាគមន៍គណៈប្រតិភូកម្មសិទ្ធិបញ្ញាអាស៊ាននិងដៃគូ សមាជិកគណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.)។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Derek YIP ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Ken-Ichiro Natusme អគ្គនាយករងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោក Xaysomphet Norasingh ប្រធានក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ឯកឧត្តមអនុប្រធាន និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាន និងវិស័យឯកជន ជាច្រើនរូបផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1746691991558.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691992474.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691992947.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691992890.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691993391.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691992871.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691993460.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691993019.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691992830.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691993454.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691993376.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691993086.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691993368.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691993370.jpg
https://s2.moc.gov.kh/mocspace/mocspace_1746691993381.jpg