ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារកម្មសិទ្ធិបញ្ញាជាមួយ លោក TAN Kong Hwee ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី និងសហការី ព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងតំណាងការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី ផងដែរ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារកម្មសិទ្ធិបញ្ញាជាមួយ លោក TAN Kong Hwee ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី និងសហការី ព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងតំណាងការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី ផងដែរ។

ជាកិច្ចចាប់ផ្តើម លោក TAN Kong Hwee បានលើកឡើងអំពីសកម្មភាពនានា ដែលអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីបានចូលរួមអនុវត្តជាមួយកម្ពុជា និងការចូលរួមជួយគាំទ្រផ្នែកបច្ចេកទេសលើវិស័យកម្មសិទ្ធិបញ្ញា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គភាពកម្មសិទ្ធិបញ្ញាទាំងពីរ នាពេលនេះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជំរុញភាពច្នៃប្រឌិត និងលើកស្ទួយជីវភាពរស់នៅ ព្រមទាំងសារៈសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជានិងសិង្ហបុរី ដែលនឹងជួយបង្កើតក្របខ័ណ្ឌនិងសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិបញ្ញា ការធ្វើអាជីវកម្មនិងការប្រើប្រាស់ដើម្បីបង្កើតភាពច្នៃប្រឌិត និងការប្រកួតប្រជែង៕

https://s2.moc.gov.kh/mocspace/mocspace_1746800259022.jpg
https://s2.moc.gov.kh/mocspace/mocspace_1746800259290.jpg
https://s2.moc.gov.kh/mocspace/mocspace_1746800259237.jpg
https://s2.moc.gov.kh/mocspace/mocspace_1746800259295.jpg
https://s2.moc.gov.kh/mocspace/mocspace_1746800259205.jpg