(អង់ការ៉ា, តួកគីយ៉េ)៖ នាថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមអម ឯកឧត្តម សុក ជា ឯកអគ្គរាជទូត និងរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរ និងវប្បធម៌ជាតិ ក្នុងទិវាវប្បធម៌អន្តរជាតិលើកទី៦ ដែលប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា OSTIM នាទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ។
ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំតាំងបង្ហាញនូវផលិតផលសក្តានុពលសំខាន់ៗរបស់កម្ពុជា ដូចជា៖ អង្ករ ម្រេចកំពត គ្រាប់ស្វាយចន្ទី គ្រឿងឧបភោគបរិភោគ ក្រមាខ្មែរ និងវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយដៃមួយចំនួន រួមនឹងចម្លាក់ គំនូរ ឧបករណ៍និងសម្ភារៈដែលបង្ហាញពីវប្បធម៌ខ្មែរ ជាពិសេសគឺបានជម្រាបជូនដល់សាស្រ្តាចារ្យ និស្សិតជាតិនិងអន្តរជាតិ និងសាធារណជនដែលចូលរួមក្នុងព្រឹត្តិការណ៍នេះអំពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ និងសក្តានុពលរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ផងដែរ។
---
(Ankara, Türkiye): On Wednesday, May 7, 2025, Mr. KEO Buntheng, Commercial Attaché to the Royal Embassy of Cambodia in the Republic of Türkiye, accompanied His Excellency Sok Chea, Ambassador, and organized a booth displaying Cambodian products and national culture at the 6th International Culture Day held at OSTIM Technical University in Ankara, Republic of Türkiye.
On that occasion, the Commercial Attaché showcased Cambodian products such as rice, Kampot pepper, cashew nuts, food items, Khmer krama, handcrafted souvenirs, sculptures, paintings, tools, and materials representing Khmer culture. In particular, the Commercial Attaché informed professors, local and international students, and the public attending the event about Cambodian culture, traditions, customs, and Cambodia’s potential in trade, investment, and tourism.





