ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ចូលរួមជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិអាស៊ានលើកទី៧៥ និងពិធីផ្ទេរតំណែងប្រធានក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង លោកជំទាវ Chansouk SENGPHACHANH អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតទ្បាវបាន អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិអាស៊ានលើកទី៧៥ និងពិធីផ្ទេរតំណែងប្រធានក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន (AWGIPC CHAIRMAN) ពី ឯកឧត្តម Xaysomphet NORASINGH អគ្គនាយកនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូន ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រាប់អាណត្តិ២ ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់២០២៧។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុងការងារកម្មសិទ្ធិបញ្ញាអាស៊ាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានលើកទី៧៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប កន្លងទៅ ព្រមទាំងកិច្ចសហការរួមគ្នារហូតសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនទៅតាមផែនការ និងបញ្ចប់ផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ានឆ្នាំ២០១៦ ២០២៥ និងការត្រៀមខ្លួនសម្រាប់ការអនុវត្តផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ានថ្មី ២០២៦-២០៣០។

ក្នុងនាមជាប្រធានក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានថ្មី ឯកឧត្តម សួន វិជ្ជា បានបន្តប្តេជ្ញាចូលរួមដឹកនាំសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារអាស៊ាន និងដៃគូទាំងអស់ក្នុងការបន្តទិសដៅរួមក្នុងការសម្រេចបានសមិទ្ធផលសំខាន់ៗបន្ថែមទៀត និងអាចប្រែក្លាយអាស៊ានទៅជាតំបន់ដែលមានភាពប្រកួតប្រជែង និងនវានុវត្តន៍តាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញា៕

https://s2.moc.gov.kh/mocspace/mocspace_1746940306862.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940306441.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940306619.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307606.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307455.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307673.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940308277.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307848.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307841.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307244.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307931.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307100.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307815.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307835.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307849.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307323.jpg
https://s2.moc.gov.kh/mocspace/mocspace_1746940307810.jpg