ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រី ថូហ្វីកា ហ៊ុក (Mrs. Tofiqua Hoque) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា លើការងារសហការ និងការចូលរួមចំណែកគាំទ្ររបស់ IFC សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្ការ ទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រី ថូហ្វីកា ហ៊ុក (Mrs. Tofiqua Hoque) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា លើការងារសហការ និងការចូលរួមចំណែកគាំទ្ររបស់ IFC សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាមគន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងកិច្ចប្រជុំ ដែលបានផ្តល់ការគាំទ្រ ក៏ដូចជាជំនួយនានារបស់ IFC សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបានបញ្ជាក់ថា ការគាំទ្រទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសាងសមត្ថ ភាពពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីគោលបំណងសំខាន់ក្នុងការរៀបចំបង្កើតយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា និងស្នើសុំឱ្យមានការចូលរួមសហការពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងដំណើរការអនុវត្តយន្តការសម្របសម្រួលរវាងដៃគូរអភិវឌ្ឍន៏ជាមួយក្រសួងពាណិជ្ជកម្មនេះឱ្យបានជោគជ័យ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងការអនុវត្តគម្រោង/កម្មវិធីពាក់ព័ន្ធនានាក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

---

(Phnom Penh): On the morning of Tuesday, 13 May 2025, at the Ministry of Commerce, His Excellency OUM Kosal, Undersecretary of Commerce, received a courtesy call from Mrs. Tofiqua Hoque, Resident Representative of the International Finance Corporation (IFC) in Cambodia. The meeting concerned development cooperation and the IFC’s contribution as a development partner assisting Cambodia’s trade sector.

The discussion included management from the General Directorate of International Trade and the Department of International Cooperation of the Ministry of Commerce.

His Excellence Undersecretary warmly welcomed and thanked the IFC for its assistance in developing Cambodia’s trade sector, noting its significant contribution to trade capacity building and economic growth.

He emphasized the importance of creating a coordination mechanism with development partners in Cambodia’s trade sector, requesting the International Finance Corporation’s (IFC) participation to ensure its successful implementation. The aim is to strengthen cooperation and implement trade-related projects and programs more effectively.

https://s2.moc.gov.kh/mocspace/mocspace_1747242505220.jpg
https://s2.moc.gov.kh/mocspace/mocspace_1747242505165.jpg
https://s2.moc.gov.kh/mocspace/mocspace_1747242505209.jpg
https://s2.moc.gov.kh/mocspace/mocspace_1747242505170.jpg
https://s2.moc.gov.kh/mocspace/mocspace_1747242520720.jpg