ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាសហអគ្គលេខាធិការរងនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងស្ថាប័នកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ណាននីង, ចិន)៖ នាថ្ងៃពុធទី១៤ ខែឧសភា ឆ្នា២០២៥ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាសហអគ្គលេខាធិការរងនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងស្ថាប័នកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម Wang Qihui អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន និង ឯកឧត្តម Htein Lynn អគ្គនាយកអង្គភាពជំរុញពាណិជ្ជកម្មមីយ៉ាន់ម៉ា (Country of Honor) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ Wei Zhaohui អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរងនិងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន អគ្គកុងស៊ុលនិងអនុព័ន្ធពាណិជ្ជកម្មនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំប្រទេសចិន តំណាងលេខាធិការដ្ឋានអាស៊ាន និងមន្ត្រីនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាអំពីផែនការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ និងការចាប់ឆ្នោតជ្រើសរើសទីតាំងសម្រាប់សាងសង់ពន្លាជាតិ ដែលពន្លាជាតិកម្ពុជាមានទីតាំងនៅជាប់ជាមួយពន្លាជាតិរបស់ប្រទេសមីយ៉ាន់ម៉ា និងប្រទេសសិង្ហបុរី។

បន្ថែមពីនេះ កិច្ចប្រជុំនេះ ក៏ផ្តោតលើការពិនិត្យ និងពិភាក្សាលើវិស័យថ្មីៗ ដូចជា៖ ថាមពលស្អាត បញ្ញាសិប្បនិម្មិត (AI) ពាណិជ្ជកម្មឌីជីថល និងស្វែងរកយន្តការដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន និងចិន ផងដែរ។

សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្មនឹងបន្តចូលរួមរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២២ នេះ ដោយក្នុងនោះខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសជាទីក្រុងស្រស់ប្រិមប្រិយសម្រាប់ការចូលរួមឆ្នាំ២០២៥ នេះ។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមដៃគូសហការរៀបចំ សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន ផលិតករកម្ពុជា និងសាធារណជនទូទៅ ចូលរួមដាក់តាំងបង្ហាញផលិតផលកម្ពុជា និងទស្សនាព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឱ្យបានច្រើនកុះករ។

---

(Nanning, China): On Wednesday, 14 May 2025, in Nanning, People's Republic of China, His Excellency TITH Seychanly, Director-General of the General Directorate of Trade Promotion and Co-Vice Secretary-General for Cambodia at the CAEXPO Secretariat, led the Cambodian technical delegation to attend the Senior Officials' Meeting (SOM) in preparation for the upcoming 22nd China-ASEAN Expo 2025.

The meeting was chaired by His Excellency Wang Qihui, Deputy Director-General of the Department of Asian Affairs of MOFCOM, and His Excellency Dr. Htein Lynn, Director-General of the Myanmar Trade Promotion Organization. It was attended by Her Excellency Dr. Wei Zhaohui, Secretary-General of the CAEXPO Secretariat, Co-Vice Secretary-Generals, and Liaison Officers from ASEAN member states, as well as Consulate-Generals and Commercial Attachés from ASEAN missions in China, representatives from the ASEAN Secretariat, and officials from the CAEXPO Secretariat.

The meeting aimed to discuss the overall work plan for organizing the 22nd CAEXPO and the allocation of Cities of Charm Pavilions, which was determined by a lottery. Cambodia's pavilion will be situated between Myanmar and Singapore.

Additionally, the meeting addressed emerging sectors such as clean energy, artificial intelligence, and digital trade, exploring ways to strengthen economic, trade, and investment relations between ASEAN and China.

The Ministry of Commerce of Cambodia will continue its participation in the 22nd China-ASEAN Expo, with Sihanouk Province selected as the Charming City for this year. In this regard, the Ministry of Commerce, as a co-organizer, invites all Cambodian businessmen, entrepreneurs, investors, producers, and the public to showcase Cambodian products and to join as trade visitors and exhibitors at the 22nd China-ASEAN Expo.

https://s2.moc.gov.kh/mocspace/mocspace_1747469724485.jpg
https://s2.moc.gov.kh/mocspace/mocspace_1747469724098.jpg
https://s2.moc.gov.kh/mocspace/mocspace_1747469724306.jpg
https://s2.moc.gov.kh/mocspace/mocspace_1747469725030.jpg
https://s2.moc.gov.kh/mocspace/mocspace_1747469724277.jpg