(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹក រ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំត្រីមាសទី១ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដំណាក់កាលទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោក និងលោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរពាណិជ្ជកម្ម និងមន្រ្តីបង្គោលទាំង ១៨ ខេត្តគោលដៅរបស់គម្រោង។
កិច្ចប្រជុំនេះត្រូវបានរៀបចំក្នុងគោលបំណងដើម្បីពិនិត្យពីវឌ្ឍនភាព បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ សម្រាប់ការអនុវត្តគម្រោង AIMS ដំណាក់កាលទី២ ស្របតាមផែនការសកម្មភាព និងថវិកាប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០២៥។
---
Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, presided over the first quarterly meeting of Phase II of the "Accelerating Inclusive Markets for Smallholders (AIMS)
...
(Phnom Penh): On the morning of Monday, 19 June 2025, At the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, led the first quarterly meeting of Phase II of the "Accelerating Inclusive Markets for Smallholders (AIMS)," with the participation of His/Her Excellency Undersecretary of State and His Excellency Director General of International Trade.Deputy General Director, Directors of Departments, Directors, and Focal Points of 18 targeted Provincial Departments of Commerce.
The purpose of this meeting is to review the project implementation progress, challenges, and propose solutions for the AIMS Additional Financing to be in line with the action plans and budget plans of the first quarter of 2025.







