(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ានមកពីទីក្រុងណាននីងតំបន់ស្វយ័តក្វាងស៊ី ដឹកនាំដោយ លោក CHENG Gong អគ្គលេខាធិការរងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោក និងលោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងនាយកដ្ឋានកិច្ចការពិព័រណ៍ ជាច្រើនរូប។
ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណង តាមដានពីវឌ្ឍនភាពការងារ និងការត្រៀមលក្ខណៈក្នុងការរៀបចំ និងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ៕
---
His Excellency NAM Lynal, Under Secretary of State of the Ministry of Commerce, received a courtesy call from Mr. CHENG Gong, Deputy Secretary-General of the China-ASEAN Expo Secretariat
...
(Phnom Penh): On the morning of Thursday, 22 May 2025, at the Ministry of Commerce, His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, received a courtesy call from a delegation of the China-ASEAN Expo Secretariat from Nanning, Guangxi Autonomous Region, led by Mr. CHENG Gong, Deputy Secretary-General of the CAEXPO Secretariat,with the participation of Her Excellency Someth Somnea, Undersecretary of State, colleagues, and officials from the General Directorate of Trade Promotion and the Department of Exhibition Affairs.
The meeting was held to deeply discuss the work progress of the upcoming 22nd China-ASEAN Expo 2025, which will be held from 17-21 September 2025 in Nanning, Guangxi Autonomous Region, People’s Republic of China.







