(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានប្រចាំការ ក្រុមការងារអន្តរក្រសួង ស្ថាប័ន សម្រាប់ពិនិត្យ តាមដានវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) បានដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងសូចនាករសំខាន់ៗ ក្រោមក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សម្រាប់ត្រៀមរៀបចំការត្រួតពិនិត្យ និងវាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥ ដោយមានការចូលរួមផ្ទាល់ពី ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងមន្រ្ដី
បច្ចេកទេស ព្រមទាំង ឯកឧត្ដម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដមអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោក លោកស្រី ប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងសូចនាករសំខាន់ៗ ក្រោមក្របខណ្ឌរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងដើម្បីពិនិត្យ ផ្ដល់យោបល់ និងពិភាក្សាលើយន្តការក្នុងការជំរុញអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា៕



