(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា នៃលេខាធិការដ្ឋាន ដែលអញ្ជើញមកពីអន្តរក្រសួង-ស្ថាប័នចំនួន២០ មន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ និងតំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា ជាច្រើនរូប។
អង្គប្រជុំ បានពិនិត្យនិងធ្វើបច្ចុប្បន្នកម្មលើតារាងសូចនាករតាមដានការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលក្រសួង-ស្ថាប័ននីមួយៗបានអនុវត្ត ដើម្បីត្រៀមរៀបចំរបាយការណ៍បូកសរុបគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ បានប្តេជ្ញានឹងបន្តខិតខំប្រឹងប្រែង និងសហការឱ្យកាន់តែជិតស្និត ក្នុងស្មារតីរួមគ្នាអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជាបន្ថែមទៀត។
---
Meeting of the Secretariat of the Inter-Ministerial Committee for Monitoring and Evaluation of the Implementation of the National Cashew Policy 2022–2027
...
(Phnom Penh): On the morning of Monday, 26 May, 2025, at the Ministry of Commerce, His Excellency TITH Seychanly, Director General of the General Directorate of Trade Promotion of the Ministry of Commerce and Chair of the Secretariat of the Inter-Ministerial Committee for Monitoring and Evaluation of the Implementation of the National Cashew Policy 2022–2027, presided over a meeting of the Secretariat to review and assess progress in the implementation of the policy.
The meeting was attended by members of the Secretariat representing 20 ministries and institutions, officials from relevant departments, as well as representatives from the Cambodia Cashew Federation and the Cambodian Cashew Association.
The meeting focused on reviewing and updating the indicators table used to monitor the implementation of policy activities, with the aim of preparing a comprehensive progress report for submission to the Royal Government of Cambodia. All stakeholders reaffirmed their strong commitment to intensifying efforts and strengthening cooperation to further develop Cambodia’s cashew sector.







