លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមវេទិកា Doing Business with the Philippines ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មឌូបៃ សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន និងក្រុមប្រឹក្សាភិបាលវិនិយោគនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន នៅសណ្ឌាគារសាងហ្គីឡាដឹកហ្វតម៉ានីល ទីក្រុងតាហ្គិក ប្រទេសហ្វីលីពីន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមវេទិកា Doing Business with the Philippines ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មឌូបៃ សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន និងក្រុមប្រឹក្សាភិបាលវិនិយោគនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន នៅសណ្ឌាគារសាងហ្គីឡាដឹកហ្វតម៉ានីល ទីក្រុងតាហ្គិក ប្រទេសហ្វីលីពីន។

ក្នុងឱកាសនេះ សភាពាណិជ្ជកម្មឌូបៃ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ តាមរយៈបេសកកម្មពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្មវាងប្រទេសទាំងពីរ ផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1748407660130.jpg
https://s2.moc.gov.kh/mocspace/mocspace_1748407660089.jpg
https://s2.moc.gov.kh/mocspace/mocspace_1748407660123.jpg