លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Dominic Jacques អនុប្រធានធនាគារជាតិនៃកាណាដា និងជាតំណាងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាល្ងាចថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី (Hyatt Regency) ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Dominic Jacques អនុប្រធានធនាគារជាតិនៃកាណាដា និងជាតំណាងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញវិស័យធុរកិច្ចកម្ពុជា-កាណាដា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការផ្គូផ្គងធុរកិច្ច និងការបង្កើតមជ្ឈមមណ្ឌលពាណិជ្ជកម្មឯកជននៅកាណាដា។

ឆ្លៀតក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្របសម្រួល និងបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យវិនិយោគគិនកាណាដា បន្តមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយកម្ពុជាជាទីតាំងសក្តានុពលមួយ សម្រាប់ការពង្រីកបណ្តាញធុរកិច្ចក្នុងតំបន់។

https://s2.moc.gov.kh/mocspace/mocspace_1748669709264.jpg
https://s2.moc.gov.kh/mocspace/mocspace_1748669709093.jpg
https://s2.moc.gov.kh/mocspace/mocspace_1748669727740.jpg
https://s2.moc.gov.kh/mocspace/mocspace_1748669709186.jpg
https://s2.moc.gov.kh/mocspace/mocspace_1748669709166.jpg
https://s2.moc.gov.kh/mocspace/mocspace_1748669708775.jpg
https://s2.moc.gov.kh/mocspace/mocspace_1748669709037.jpg