លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងផ្តល់បទអន្តរាគមន៍ក្នុងសិក្ខាសាលាកសាងសមត្ថភាពស្តីពី "ការបិទគម្លាតបទប្បញ្ញត្តិសម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មឌីជីថល" ដែលរៀបចំឡើងស្របគ្នាជាមួយកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការពាណិជ្ជកម្ម ការវិនិយោគ សហគ្រាស និងនវានុវត្តន៍ធុរកិច្ច

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(បាងកក, ថៃ)៖ នាថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទអង្គការសហប្រជាជាតិ (UNCC) ក្នុងទីក្រុងបាងកក ប្រទេសថៃ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងផ្តល់បទអន្តរាគមន៍ក្នុងសិក្ខាសាលាកសាងសមត្ថភាពស្តីពី "ការបិទគម្លាតបទប្បញ្ញត្តិសម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មឌីជីថល" ដែលរៀបចំឡើងស្របគ្នាជាមួយកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការពាណិជ្ជកម្ម ការវិនិយោគ សហគ្រាស និងនវានុវត្តន៍ធុរកិច្ច។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពរួមក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្មឌីជីថលប្រកបដោយប្រសិទ្ធភាព ដោះស្រាយគម្លាតបទប្បញ្ញត្តិ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍក្របខណ្ឌគតិយុត្តិ ដែលគំនិតផ្តួចផ្តើមទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការពន្លឿនបរិវត្តកម្មឌីជីថល និងជំរុញការធ្វើសមាហរណកម្ម សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់៕

---

(Bangkok, Thailand): On Wednesday, 28 May 2025, at the United Nations Conference Centre (UNCC), Bangkok, Thailand, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, attended and delivered an intervention at the Capacity Building Workshop on “Closing Regulatory Gaps for Digital Trade Integration,” which was held back-to-back with the second session of the Committee on Trade, Investment, Enterprise, and Business Innovation.

The workshop aimed to enhance collective capacity in formulating effective digital trade policies, addressing regulatory gaps, and strengthening regional cooperation.

During the intervention, Her Excellency Secretary of State highlighted Cambodia’s proactive efforts, particularly the development of its own comprehensive regulatory frameworks. These initiatives reflect Cambodia’s strong commitment to accelerating its digital transformation and fostering a seamlessly integrated digital economy within the region.

https://s2.moc.gov.kh/mocspace/mocspace_1748670301736.jpg
https://s2.moc.gov.kh/mocspace/mocspace_1748670282575.jpg