(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍ស្តីពីលទ្ធផលនៃការរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញ និងតូរ្យតន្ត្រី: ការយល់អំពីចង្វាក់នៃកម្មសិទ្ធិបញ្ញា (IP and music: Feel the beat of IP) និងលទ្ធផលកិច្ចប្រជុំផ្សេងៗ នៅខេត្តសៀមរាប
២. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមសិក្ខាសាលាស្តីពី "ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ”
៣. របាយការណ៍របស់អគ្គនាយកដ្ឋានចំណុះក្រសួងពាណិជ្ជកម្ម ទាំងអស់ ស្តីពីការត្រៀមឯកសារពាក់ព័ន្ធជូនថ្នាក់ដឹកនាំ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំចង្អៀតផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំរដ្ឋលេខាធិការ ក្រោមអធិបតីភាព លោកជំទាវរដ្ឋមន្ត្រី នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ
៤. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម
៥. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង
៦. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង
៧. បញ្ហាផ្សេងៗ។
---
His Excellency OK Boung, Secretary of State of the Ministry of Commerce, chaired a monthly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 29 May 2025, at the Ministry of Commerce, His Excellency OK Boung, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting attended by the Ministry's leaders, including the Secretary of State, Under Secretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials.
The monthly meeting was held at the Ministry of Commerce and, via video conference, covered the following agenda:
1. Report on the results of the organizing of World Intellectual Property Day 2025 underthe theme of IP and music: Feel the beat of IP and the results of other meetings in Siem Reap
2. Report on the results of the workshop on "Improving the efficiency of public service delivery based on thereview and analysis of functions and structures"
3. Report of the General Directorate of the Ministry of Commerce on the preparation of relevant documents for the leaders to attend the internal meeting with the MoC's leaders - Secretaries of State, chaired by Her Excellency Minister on June 11, 2025
4. Brief report on the working progress of the Commercial Attaché in the Socialist Republic of Vietnam
5. Brief report on the working progress of the Battambang Provincial Department of Commerce
6. Brief report on the working progress of the Svay Rieng Provincial Department of Commerce
7. Other matters.











