ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ខើសធី ហារីស ទីប្រឹក្សាអមស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងក្រុមការងារអនុវត្តគម្រោងដែលបានជំនួយពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍវិស័យពាណិជ្ចកម្មនៅកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ខើសធី ហារីស ទីប្រឹក្សាអមស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងក្រុមការងារអនុវត្តគម្រោងដែលបានជំនួយពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍវិស័យពាណិជ្ចកម្មនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាមគន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមរយៈគម្រោងនានា របស់មូលនិធិសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មក្នុងតំបន់ (RT4D) និងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

កិច្ចប្រជុំនេះ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លម្អិតពីតួនាទី និងសារៈសំខាន់នៃការបង្កើតយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ក្នុងវិស័យពាណិជ្ជកម្ម ក្នុងការជំរុញការអនុវត្តគម្រោង ឬកម្មវិធីអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការនានាដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។

---

(Phnom Penh): On the afternoon of Tuesday, 27 May 2025, at the Ministry of Commerce, His Excellency OUM Kosal, Undersecretary of State of the Ministry of Commerce, had a bilateral meeting with Ms. Kirsty Harris, Development Counsellor at the Australian Embassy in Cambodia, and a team from the Department of Foreign Affairs and Trade of Australia in Cambodia (DFAT) to discuss trade collaboration and coordination mechanisms with development partners in Cambodia’s trade sector.

His Excellency Undersecretary of State warmly welcomed and thanked the Australian Government for its contribution to Cambodia’s economic development, and especially for providing financial and technical assistance for trade sector development through various projects under the Regional Trade for Development (RT4D) project and the Cambodia-Australia Partnership for Resilient Economic Development (CAPRED) program.

The meeting involved discussion and an exchange of views on the role and importance of establishing a coordination mechanism with development partners in the trade sector to promote the effective implementation of projects or programs to develop Cambodia’s trade sector and strengthen cooperation related to the trade sector.

https://s2.moc.gov.kh/mocspace/mocspace_1748671177517.jpg
https://s2.moc.gov.kh/mocspace/mocspace_1748671177558.jpg
https://s2.moc.gov.kh/mocspace/mocspace_1748671177452.jpg
https://s2.moc.gov.kh/mocspace/mocspace_1748671197358.jpg