ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានដឹកនាំកិច្ចប្រជុំ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំនិងចូលរួមកិច្ចប្រជុំ លើកទី១ និងសិក្ខាសាលាស្តីពីម៉ូឌែលច្បាប់នៃឯកសារដែលអាចចរាចតាមប្រព័ន្ធអេឡិកត្រូនិច របស់ក្រុមការងារពាណិជ្ជកម្មនិងវិនិយោគ នៃក្របខ័ណ្ឌមហាអនុតំបន់មេគង្គ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សៀមរាប)៖ នាថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានដឹកនាំកិច្ចប្រជុំ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំនិងចូលរួមកិច្ចប្រជុំ លើកទី១ និងសិក្ខាសាលាស្តីពីម៉ូឌែលច្បាប់នៃឯកសារដែលអាចចរាចតាមប្រព័ន្ធអេឡិកត្រូនិច របស់ក្រុមការងារពាណិជ្ជកម្មនិងវិនិយោគ នៃក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមទម្រង់ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីបណ្តាប្រទេសដែលជាសមាជិកមហាអនុតំបន់មេគង្គទាំងប្រាំមួយ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមកិច្ចសហការ និងសម្របសម្រួលជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាលេខាធិការដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ។

ជាលទ្ធផល អង្គប្រជុំសម្រេចបានលក្ខខណ្ឌប្រតិបត្តិរបស់ក្រុមការងារពាណិជ្ជកម្មនិងវិនិយោគ និងផែនការការងារសម្រាប់អនុវត្តបន្ត ព្រមទាំងបានកំណត់យកសកម្មភាពអាទិភាពលើការអភិវឌ្ឍសមត្ថភាពការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងបណ្តាប្រទេសមហាអនុតំបន់មេគង្គ។

---

(Siem Reap): On 28–29 May 2025, His Excellency PENN Sovicheat, Secretary of State of the Ministry of Commerce and Chairman of the inaugural meeting of the Working Group on Trade and Investment (WGTI) of the Greater Mekong Subregion (GMS), led a delegation of officials from the Ministry of Commerce and the Council for the Development of Cambodia to organize and participate in the first WGTI meeting and a workshop on the Model Law on Electronic Transferable Records.

The meeting was conducted in a hybrid format, with representatives from all GMS member countries—Cambodia, China, Laos, Myanmar, Thailand, and Vietnam—participating. The event was held in cooperation with the Asian Development Bank and the Secretariat for the GMS Cooperation Program.

The meeting concluded with productive outcomes, including the formal adoption of the Terms of Reference, the endorsement of a preliminary work plan, and the identification of priority actions for capacity development to advance the implementation of the Digital Economy Agreement within the Greater Mekong Subregion.

https://s2.moc.gov.kh/mocspace/mocspace_1748671304571.jpg
https://s2.moc.gov.kh/mocspace/mocspace_1748671304663.jpg
https://s2.moc.gov.kh/mocspace/mocspace_1748671304713.jpg