លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូតំណាងប្រទេសប្រមាណ ៦០ និងតំណាងអង្គការអន្ដរជាតិប្រមាណ ២០ ស្ថាប័ន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហុងកុង)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដែលមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូតំណាងប្រទេសប្រមាណ ៦០ និងតំណាងអង្គការអន្ដរជាតិប្រមាណ ២០ ស្ថាប័ន។ នាឱកាស​​​​នោះ ​ព្រះ​រាជាណាចក្រ​កម្ពុជា រួមជាមួយប្រទេស​ចំនួន ៣២ ផ្សេងទៀតបាន​​ចុះហត្ថលេខាលើអនុសញ្ញា​នេះ​។

គួរបញ្ជាក់ផងដែរថា អង្គការអន្តរជាតិសម្រាប់សន្ធានកម្ម នឹងត្រូវបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់និងសម្របសម្រួលការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី អភិវឌ្ឍទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋតាមរយៈយន្ដការសន្ធានកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃជម្រើសនិងភាពបត់បែនក្នុងការដោះស្រាយវិវាទអន្តរជាតិ និងកំណើននៃការប្រើប្រាស់យន្តការសន្ធានកម្មសម្រាប់ដោះស្រាយវិវាទអន្ដរជាតិ។

---

(Hong Kong): On the morning of Friday, 30 May 2025, in Hong Kong Special Administrative Region of the People's Republic of China, Her Excellency CHAM Nimul, Minister of Commerce, attended the Signing Ceremony of the Establishment of the International Organization for Mediation (IOMed Convention) which was attended by the delegations representing approximately 60 states and 20 international organizations. On this occasion, Cambodia along with 32 other countries signed the Convention.

The International Organization for Mediation (IOMed) will be established with the aim to promote and facilitate peaceful settlement of international disputes and to develop friendly relations and cooperation among States through mediation to reflect the need for flexibility in the settlement of international disputes and the increasing use of mediation in international dispute settlement.

https://s2.moc.gov.kh/mocspace/mocspace_1748672324742.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672349968.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672349802.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672359806.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672360135.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672360469.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672360471.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672380090.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672360033.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672360472.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672360482.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672360513.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672361283.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672392136.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672392321.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672392167.jpg