លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាសកលស្តីពីសន្ធានកម្មអន្តរជាតិ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងក្នុងការ​បង្កើតឱកាស​ដើម្បី​ឱ្យមានការ​ជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសតាមរយៈយន្តការសន្ធានកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហុងកុង)៖ នារសៀលថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាសកលស្តីពីសន្ធានកម្មអន្តរជាតិ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងក្នុងការ​បង្កើតឱកាស​ដើម្បី​ឱ្យមានការ​ជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសតាមរយៈយន្តការសន្ធានកម្ម។

នៅក្នុងវេទិកានោះផងដែរ លោកជំទាវរដ្ឋមន្ត្រី បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃ​កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកដ្ឋានយុត្តិធម៌ នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ មាន​គោលបំណងពង្រឹងទំនាក់ទំនង ការសហការ និងកិច្ចសហប្រតិបត្តិការ រវាងគូភាគីលើកិច្ចការពាក់ព័ន្ធនឹងការបញ្ចៀស និងការដោះស្រាយវិវាទ ព្រមទាំងសម្របសម្រួលការអភិវឌ្ឍសេវាកម្មពាក់ព័ន្ធ នៅក្នុងយុត្តាធិការរៀងៗខ្លួន​។

- - -

(Hong Kong SAR): On the afternoon of Friday, 30 May 2025, in the Hong Kong Special Administrative Region of the People's Republic of China, Her Excellency CHAM Nimul, Minister of Commerce, attended the Global Forum on International Mediation. The Forum was intended to provide a platform for international experts to share their views on alternative dispute resolution (ADR), particularly through mediation.

During the forum, Her Excellency Minister signed the Memorandum of Cooperation between the Ministry of Commerce of the Kingdom of Cambodia and the Department of Justice of the Hong Kong Special Administrative Region of the People’s Republic of China. This Memorandum of Cooperation aims to strengthen communication, collaboration, and cooperation between the Participants on matters related to dispute avoidance and resolution, and to facilitate the development of related services in their respective jurisdictions.

https://s2.moc.gov.kh/mocspace/mocspace_1748672671053.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672671390.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672671391.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672671616.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672671532.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672670943.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672672302.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672671621.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672671142.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672671387.jpg
https://s2.moc.gov.kh/mocspace/mocspace_1748672671224.jpg