(បាងកក, ថៃ)៖ នាថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូប្រតិភូបំពេញទស្សនកិច្ចស្តីពី ការធ្វើអាជីវកម្មក្នុងផ្សារ THAIDET (ថៃដេត) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃក្រសួងពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនភីធីធី (ខេមបូឌា) ដើម្បីជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Korngkamol Laung IEM គណៈកម្មការជ្រើសរើសផលិតផលក្នុងផ្សារថៃដេតរបស់ក្រុមហ៊ុនភីធីធី ប្រទេសថៃ និងក្រុមការងារក្រុមហ៊ុនភីធីធីប្រទេសថៃ ជាច្រើនរូប។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីសាវតានៃការបង្កើត និងដំណើរប្រតិបត្តិការលើសកម្មភាពអនុវត្តផ្សារថៃដេត ដោយផ្តោតសំខាន់លើការជ្រើសរើសផលិតផលថៃដែលមានគុណភាព ស្តង់ដា និងការវេចខ្ចប់ប្រកបដោយគុណភាព ដើម្បីទទួលបានការទទួលស្គាល់ និងប្រើប្រាស់ស្លាកសញ្ញាថៃដេតលើសំបកកញ្ចប់ និងឈានចូលទៅដាក់លក់ផលិតផលក្នុងហាង តូប និងធ្នើរបស់ផ្សារថៃដេត នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ព្រមទាំងមានលទ្ធភាពចូលលក់ក្នុងហាងកាហ្វេអាម៉ាហ្សូនក្នុងប្រទេសថៃផងដែរ។
នាថ្ងៃបន្ទាប់ លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូ ដើម្បីទស្សនាផ្ទាល់អំពីដំណើរការលក់ផលិតផលថៃនៅទីតាំងហាងថៃដេត ដោយពិនិត្យមើលផលិតផល ការវេចខ្ចប់ ការរៀបចំ ការគ្រប់គ្រង និងការរចនាហាង រួមទាំងការផ្សព្វផ្សាយដាក់លក់ផលិតផលប្រកបដោយភាពទាក់ទាញ និងមានទំនុកចិត្ត។
---
Her Excellency Tor Pila, Secretary of State of the Ministry of Commerce, led a delegation on a study visit focused on business operations in the THAIDET market of PTT, Thailand.
...
(Bangkok, Thailand) On May 29–30, 2025, Her Excellency TOR Pila, Secretary of State of the Ministry of Commerce, led a delegation on a study visit focused on business operations in the THAIDET market in Bangkok, Kingdom of Thailand, accompanied by Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce and Director of the Kampong Cham Provincial Department of Commerce; experts from the Department of Market Development and the Department of Private Sector Development of the Ministry of Commerce of Cambodia; and representatives from PTT (Cambodia). They met with Dr. Mrs. Korngkamol Laung IEM, Thaidet Product Selection Committee, PTT Thailand, and PTT Thailand team members.
This visit aimed to understand the establishment and operation of THAIDET's implementation, focusing on product selection, quality standards, and the process of obtaining recognition and use of the THAIDET label on product packaging to sell products in THAIDET stores, stalls, and shelves at PTT stations, with the potential for entry into Amazon Cafés across Thailand.
The following day, Her Excllency Secretary of State, led the delegation on a site visit to a THAIDET outlet to observe firsthand the sales process of Thai products, reviewing the products, packaging, organization, management, and store design, as well as the marketing and promotional activities that made product displays attractive and trustworthy.








