(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃ Guangxi International Business Vocational College (GIBVC) ដឹកនាំដោយ លោកស្រី Zhao Diqiong អនុប្រធាន GIBVC ដោយមានការអញ្ជើញចូលរួមមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម (TTRI) និងនាយកដ្ឋានកិច្ចការបុគ្គលិកជាច្រើនរូប។
ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និង GIBVC ដោយផ្តោតលើវគ្គបណ្តុះបណ្តាល ការអភិវឌ្ឍន៍ធនធានមនុស្ស និងកម្មវិធីអាហារូបករណ៍។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃរៀបចំកម្មវិធីបណ្តុះបណ្តាលដែលសម្រាប់សហគ្រាសនៅកម្ពុជា និងការអភិវឌ្ឍន៍កម្មវិធីសិក្សារួមគ្នាក្នុងពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មអន្តរជាតិ និងឱកាសកសាងសមត្ថភាពសម្រាប់មន្ត្រីក្រសួងពាណិជ្ជកម្ម៕
---
Her Excellency SOMETH Somnea, Undersecretary of State of the Ministry of Commerce, received a courtesy call from Delegation of Guangxi International Business Vocational College (GIBVC)
...
(Phnom Penh): On the afternoon of Thursday, 29 May 2025, at the Ministry of Commerce, Her Excellency SOMETH Somnea, Undersecretary of State of the Ministry of Commerce, received a courtesy call from a delegation of the Guangxi International Business Vocational College (GIBVC), led by Ms. Zhao Diqiong, Vice President of GIBVC. The meeting was attended by technical officials from the General Directorate of Trade Promotion, the Trade Training and Research Institute (TTRI), and the Department of Personnel.
The discussion centered on fostering cooperation between the Ministry of Commerce and GIBVC, particularly in the fields of vocational training, human resource development, and scholarship programs. Both sides explored the potential to co-organize training programs tailored to the needs of Cambodian enterprises, jointly develop curricula in digital and international trade, and implement capacity-building initiatives for Ministry officials.






