ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានចូលរួមវេទិកាតុមូលនាយកប្រតិបត្តិកាណាដា-កម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ក្រោមអធិបតិភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានចូលរួមវេទិកាតុមូលនាយកប្រតិបត្តិកាណាដា-កម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន និងក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ក្រោមអធិបតិភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)។

វេទិកាតុមូលនេះ ត្រូវបានរៀបចំឡើងក្នុងអំឡុងពេលនៃបេសកកម្មក្រុមពាណិជ្ជកម្មកាណាដាមកកម្ពុជា (Team Canada Trade Mission) ដែលបានដឹកនាំធុរជនកាណាដាចំនួនជាង ៨០រូប មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់ជំរុញកិច្ចការធុរកិច្ចនៃប្រទេសទាំងពីរ។

---

(Phnom Penh): On the afternoon of Thursday, 29 May 2025, at Hyatt Regency Phnom Penh, His Excellency LONG Kemvichet, Director General of the General Directorate of International Trade, participated in the Canada-Cambodia CEO Roundtable, co-organized by the Canada-ASEAN Business Council and Manulife Cambodia. The roundtable was presided over by His Excellency Professor Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions (Multilateral Trade and Economic Affairs), Chairman of the Trade Policy Advisory Board (TPAB), and Chairman of the Committee on the Promotion of Resolutions of Private Sector Issues (CRI).

The roundtable was organized during the Team Canada Trade Mission, which brought more than 80 Canadian business leaders to explore new opportunities and practical business cooperation between the two countries.

https://s2.moc.gov.kh/mocspace/mocspace_1748684121983.jpg
https://s2.moc.gov.kh/mocspace/mocspace_1748684121947.jpg
https://s2.moc.gov.kh/mocspace/mocspace_1748684122134.jpg
https://s2.moc.gov.kh/mocspace/mocspace_1748684121943.jpg
https://s2.moc.gov.kh/mocspace/mocspace_1748684121711.jpg
https://s2.moc.gov.kh/mocspace/mocspace_1748684121882.jpg