(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅ Factory Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” ដែលរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកស្រីភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិក សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និង Impact Hub ចំពោះការយកចិត្តទុកដាក់ និងភាពជាដៃគូដ៏ខ្ជាប់ខ្ជួន ក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមប្រកប ដោយចក្ខុវិស័យនេះឱ្យលេចចេញជារូបរាង។
លោកជំទាវរដ្ឋមន្ត្រី បន្តថា “កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest” គឺជាកម្មវិធីដ៏មានសារៈសំខាន់មួយ ដែលបញ្ជាក់ឱ្យឃើញពីការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រីឱ្យមានការរីកចម្រើនក្នុងវិស័យធុរកិច្ច និងនវានុវត្តន៍។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំភើបរីករាយ ដែលបានចូលរួមក្នុងកម្មពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សហគ្រិនស្ត្រី (AWE) នេះកាលពីខែកញ្ញា កន្លងទៅ ហើយនៅពេលនេះ លោកជំទាវ បានចូលរួមជាថ្មីដើម្បីជាសក្ខីនៃសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរយៈពេល ៩ខែ របស់បេក្ខជនទាំង ៣០រូប ជាពិសេស ការប្រកាសសមាសភាពជ័យលាភីនៃ Pitch Competition ចំនួន ៣រូប នាពេលនេះ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងពីមជ្ឈមណ្ឌលសេវានាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដោយបានលើកទឹកចិត្តដល់សហគ្រិនទាំងអស់ ពិសេសសហគ្រិនស្ត្រី ដែលត្រូវការជំនួយគាំទ្រពីក្រសួងពាណិជ្ជកម្ម អាចទំនាក់ទំនងមកក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈបណ្ដាញទំនាក់ទំនងសង្គមរបស់ក្រសួងពាណិជ្ជដោយផ្ទាល់ ផងដែរ។ បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញនូវក្ដីរំពឹងថាបេក្ខជនទាំងអស់ដែលទទួលបានជោគជ័យក្នុងវគ្គបណ្តាលបណ្តាលនាពេលនេះ នឹងបន្តជំរុញសក្តានុពលរបស់ខ្លួន តាមរយៈការពង្រីកអាជីវកម្ម និងជម្រុញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ នាពេលខាងមុខ។
មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះការបិទបញ្ចប់ដោយជោគជ័យនៃ "កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី (AWE) BizFest" នេះ និងបានសាទរចំពោះជ័យលាភីទាំងបីរូប ដែលដណ្ដើមបានជ័យជំនះក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ព្រមទាំងបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថានឹងមានវគ្គបណ្តាលបណ្តាលជំនាន់ទី២ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
- - -
Her Excellency CHAM Nimul, Minister of Commerce, presided over the closing ceremony of the “Academy for Women Entrepreneurs (AWE) BizFest.”
...
(Phnom Penh): On the afternoon of Saturday, 31 May 2025, at Factory Phnom Penh, Her Excellency CHAM Nimul, Minister of Commerce, presided over the closing ceremony of the “AWE BizFest,” organized by the U.S. Embassy in Cambodia, attended by Excellencies, ladies, gentlemen, and leaders of relevant ministries and institutions, the Chargé d’Affaires of the U.S. Embassy in Cambodia, the President of the Cambodia Women Entrepreneurs Association, and many other distinguished national and international guests.
At the outset, Her Excellency Minister expressed her delight and gratitude to the U.S. Embassy, Pannasastra University of Cambodia, and Impact Hub for their dedication and continued partnership in making this visionary initiative a reality.
Her Excellency Minister said that the “AWE BizFest” is an important program demonstrating the empowerment of women in business and innovation. Meanwhile, Her Excellency Minister expressed her excitement at having participated in the opening ceremony in September and again at witnessing the achievements of the 30 candidates’ nine-month efforts, especially the announcement of the three Pitch Competition winners.
On that occasion, Her Excellency Minister also mentioned the Ministry of Commerce’s Export Service Center, encouraging all entrepreneurs, especially women entrepreneurs, needing support to contact the Ministry’s working group or its social media directly. In addition, Her Excellency Minister expressed her hope that all candidates who successfully completed the training course would continue to boost their potential by expanding their businesses and promoting their products internationally.
In closing, Her Excellency Minister congratulated the successful conclusion of the “AWE BizFest” and the three winners, and looking forward to seeing a second academy program in the near future.























