(ហឺណាន, ចិន)៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹង ឯកឧត្តម SUN Shougang អភិបាលរងខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តមួយប្រកបដោយសក្តានុពលទីផ្សារ ដោយមានប្រជាជនប្រមាណជាង ១០០លាននាក់។
នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់នូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងនេះនិងបានអនុញ្ញាតជូនមន្ទីរពាណិជ្ជកម្មខេត្តហឺណាន ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកកម្ពុជានៅក្នុងឆ្នាំនេះ ដើម្បីស្វែងរកឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ។
សូមជម្រាបជូនថា បន្ទាប់ពីជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយនឹង លោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើនិងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ហើយក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណាន ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកទំហំនាំចូលផលិតផលកម្ពុជាសំខាន់ៗដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក ព្រមទាំងពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម។
---
(Henan, China): On 29 May 2025, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, paid a courtesy call meeting with His Excellency SUN Shougang, Vice Governor of Henan Province—one of China’s most populous provinces with over 100 million people and a rapidly growing consumer market.
During the meeting, both sides held in-depth discussions on strengthening bilateral trade relations, with a particular emphasis on trade and agro-industrial cooperation.
On that occasion, His Excellency Vice Governor affirmed Henan’s strong interest in deepening ties with Cambodia and pledged that the Henan Provincial Department of Commerce will lead a high-level delegation to Cambodia within this year to explore concrete trade and investment opportunities in agriculture and agro-processing.
Be noted that, after this session, His Excellency Secretary of State also held a meeting with Ms. Chen Xuemei, Chairwoman of Chen Sun Fruits and Vegetable Trading Co., Ltd., a major wholesaler actively importing Cambodian agricultural products into Henan Province.
His Excellency Secretary of State encouraged the company to further expand its imports of Cambodian goods—including cashew nuts, dried mango, and bananas—and to consider direct investments in agro-processing facilities in Cambodia to support value-added production.




