ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖

១. របាយការណ៍ស្តីពីការផ្សព្វផ្សាយសារាចរណែនាំស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ

២. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

៣. របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ស្ដីពី៖

- វឌ្ឍនភាពនៃការចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅទីក្រុងអូសាកា ប្រទេសជប៉ុន

- វឌ្ឍនភាពការងារត្រៀមចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

៤. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ

៥. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ

៦. បញ្ហាផ្សេងៗ។

---

His Excellency KEM Sithan, Acting Minister of the Ministry of Commerce, chaired a weekly meeting of the Ministry of Commerce.

...

(Phnom Penh): On the morning of Thursday, 5 June 2025, at the Ministry of Commerce, His Excellency KEM Sithan, Acting Minister of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Under Secretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials.

The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda:

1. Brief report on the dissemination of the circular on updating the structure and promotion of actual officials in the structures of ministries and institutions under the executive organization

2. Brief report on the results of participating in the 25th ASEAN Economic Community Council Meeting in Kuala Lumpur, Malaysia

3. Brief report of the General Directorate of Trade Promotion on:

- Progress in participating in the 2025 Osaka Kansai World Expo in Osaka, Japan

- Progress in preparing for the 22nd China-ASEAN Expo 2025 in the People's Republic of China

4. Brief report on the working progress of the Preah Vihear Provincial Department of Commerce

5. Brief report on the working progress of the Banteay Meanchey Provincial Department of Commerce

6. Other matters

https://s2.moc.gov.kh/mocspace/mocspace_1749108314810.jpg
https://s2.moc.gov.kh/mocspace/mocspace_1749108314774.jpg
https://s2.moc.gov.kh/mocspace/mocspace_1749108315042.jpg
https://s2.moc.gov.kh/mocspace/mocspace_1749108314912.jpg
https://s2.moc.gov.kh/mocspace/mocspace_1749108314976.jpg
https://s2.moc.gov.kh/mocspace/mocspace_1749108314938.jpg
https://s2.moc.gov.kh/mocspace/mocspace_1749108314944.jpg
https://s2.moc.gov.kh/mocspace/mocspace_1749108314932.jpg
https://s2.moc.gov.kh/mocspace/mocspace_1749108315049.jpg
https://s2.moc.gov.kh/mocspace/mocspace_1749108315172.jpg
https://s2.moc.gov.kh/mocspace/mocspace_1749108314935.jpg