លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនឹងការប្រមូលទិញពោតក្រហម និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាពេលព្រឹក ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនឹងការប្រមូលទិញពោតក្រហម និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាជាមួយបណ្តាក្រុមហ៊ុនផលិតចំណីសត្វ សំដៅជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងបង្កើនវិសាលភាពនៃការធ្វើពិពិធកម្មទីផ្សាររបស់ផលិតក្នុងស្រុក ព្រមទាំងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វនីមួយៗ។

https://s2.moc.gov.kh/mocspace/mocspace_1749438874727.jpg
https://s2.moc.gov.kh/mocspace/mocspace_1749438875100.jpg
https://s2.moc.gov.kh/mocspace/mocspace_1749438875644.jpg
https://s2.moc.gov.kh/mocspace/mocspace_1749438875074.jpg
https://s2.moc.gov.kh/mocspace/mocspace_1749438875096.jpg
https://s2.moc.gov.kh/mocspace/mocspace_1749438875168.jpg
https://s2.moc.gov.kh/mocspace/mocspace_1749438875147.jpg