(ប៉ីហៃ, ចិន)៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី Zeng Ling អភិបាលរងទីក្រុងប៉ីហៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការផ្សព្វផ្សាយទំនិញកសិផលកម្ពុជា និងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនកម្ពុជា និងចិន ដែលមានការអញ្ជើញចូលរួមពីអាជ្ញារធរខេត្ត និងតំណាងក្រុមហ៊ុនកម្ពុជា-ចិនជាច្រើនរូប។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកសិកម្ម ដែលមានសក្តានុពលរបស់កម្ពុជា តាមច្រកតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី ទៅកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែទូលំទូលាយ។
ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ឋសាស្ត្រសម្រាប់ទិញ-លក់ដំណាប់ស្វាយកម្ពុជា ចំនួន ២០ ០០០តោន (២០២៥-២០២៧) និងទុរេនកម្ពុជា ចំនួន ១៥ ០០០តោន (២០២៥-២០២៦) រវាងក្រុមហ៊ុនចំនួន២ រួមមាន៖ ក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd. ដោយភាគីចិន នឹងទិញដំណាប់ស្វាយកម្ពុជាចំនួន ៣ ពាន់តោន ក្នុងឆ្នាំ២០២៥ នេះ។
---
His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, presided over an event promoting Cambodian agricultural products and the signing of a strategic cooperation agreement between Cambodian and Chinese companies.
...
(Beihai, China): On the morning of Friday, 6 June 2025, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, and Mrs. Zeng Ling, Vice Mayor of the Beihai Municipal People’s Government, presided over an event promoting Cambodian agricultural products and the signing of a strategic cooperation agreement between Cambodian and Chinese companies. The event took place in Beihai City, Guangxi Zhuang Autonomous Region, People’s Republic of China, with the participation of provincial authorities and numerous representatives from Cambodian and Chinese companies.
This event aimed primarily to promote and boost the export of Cambodia’s potential agricultural products through the Guangxi Zhuang Autonomous Region to the Chinese market.
At this event, a strategic cooperation agreement was also signed for the purchase and sale of 20,000 tons of Cambodian dried mango (2025–2027) and 15,000 tons of Cambodian durian (2025–2026) between Guangxi Xiyaya Food Co., Ltd. and Lumisun Asian Fruits Co., Ltd. Under this agreement, the Chinese side will purchase 3,000 tons of Cambodian dried mango in 2025.







