(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតប្រទេសប៉េរូប្រចាំកម្ពុជា ដែលមាននិវាសនដ្ឋាននៅទីក្រុងកូឡាឡាំពូរ, ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការវិនិយោគ ដែលមានសក្តានុពលនៅក្នុងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដូចជាផលិតផលស្រូវ និងកៅស៊ូ ជាដើម ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញអ្នកវិនិយោគប៉េរូ មកធ្វើធុរកិច្ច និងនាំចេញផលិតផលកម្ពុជា រួមមាន៖ ផលិតផលកៅស៊ូ និងអង្ករ ព្រមទាំងពិនិត្យលើការវិនិយោគលើវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យឧស្សាហកម្ម និងទេសចរណ៍ ជាដើម។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់នូវសំណូមពរ និងបានសន្យាថា នឹងចែករំលែកការពិភាក្សាទាំងនេះទៅកាន់វិស័យឯកជនរបស់ប្រទេសប៉េរូ ដើម្បីធ្វើការសិក្សាអំពីលទ្ធភាពទាំងអស់នេះ។
---
(Phnom Penh): On the afternoon of Wednesday, 4 June 2025, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, received a courtesy call from His Excellency Ricardo Estanislao Morote Canales, Ambassador of Peru to Cambodia (resident in Kuala Lumpur, Malaysia).
The meeting focused on promoting bilateral trade and investment cooperation, with potential benefits for both countries, especially in the agriculture and agro-industry sectors, including rice and rubber products, to increase trade volume.
During the meeting, His Excellency Secretary of State proposed His Excellency Ambassador to encourage Peruvian investors to conduct business and export products such as rubber and rice from Cambodia, and also explore other potential investments in the industrial and tourism sectors.
In response, His Excellency Ambassador noted the requests and promised to share these discussions with the Peruvian private sector to explore these possibilities.




