(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារយេនឌ័រក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យនិងពិភាក្សាអំពីវឌ្ឍនភាពការងារ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។








