ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ចកម្ម នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគ មួយចំនួន ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ឈរជើងការពារមាតុភូមិនៅព្រំដែន និងសំណេះសំណាលជាមួយ មេបញ្ជាការ មេបញកជាការរង នាយទាហាន នាយទាហានរង និងពលទាហាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ព្រះវិហារ)៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ចកម្ម នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគ មួយចំនួន ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក ឈរជើងការពារមាតុភូមិនៅព្រំដែន និងសំណេះសំណាលជាមួយ មេបញ្ជាការ មេបញកជាការរង នាយទាហាន នាយទាហានរង និងពលទាហាន។

ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសហការី ដែលបានយកចិត្តទុកដាក់ ឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដល់បញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី។

https://s2.moc.gov.kh/mocspace/mocspace_1750140599197.jpg
https://s2.moc.gov.kh/mocspace/mocspace_1750140598567.jpg
https://s2.moc.gov.kh/mocspace/mocspace_1750140599246.jpg
https://s2.moc.gov.kh/mocspace/mocspace_1750140599609.jpg
https://s2.moc.gov.kh/mocspace/mocspace_1750140598433.jpg